(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំ ស្តីពីនីតិវិធី នៃការស្តែន និងបញ្ជូន ពាក្យស្នើសុំ លិខិតរដ្ឋបាល ឯកសារនានា ឬលិខិតប្រកាសពន្ធ មកអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ តាមរយៈប្រព័ន្ធបញ្ជូនឯកសារអេឡិចត្រូនិក (E-Documents Submission System)។

តាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ការរៀបចំតាមរយៈប្រព័ន្ធអេឡិចត្រូនិកនេះ
ក្នុងគោលបំណង ចូលរួមកាត់បន្ថយ និងទប់ស្កាត់ហានិភ័យនានា នៃការរីករាលដាលនៃជំងឺកូវីដ-១៩ (Covid-19) ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាការជួយសម្រួល ដល់អ្នកជាប់ពន្ធទូទៅ។

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ទៀតថា អ្នកជាប់ពន្ធ ភ្នាក់ងារសេវាកម្មពន្ធដារ ឬសាធារណជន ដែលមានបំណងដាក់ពាក្យស្នើសុំ លិខិតរដ្ឋបាល ឯកសារនានា ឬ
លិខិតប្រកាសពន្ធ មកអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ អាចធ្វើការបញ្ជូនឯកសារទាំងនោះ ដោយគ្រាន់តែស្តែន ហើយបញ្ចូល (Upload) ឯកសារដែលបានស្កែនមកកាន់អគ្គនាយកដ្ឋានពន្ធដារតែម្តង៕

ខាងក្រោមនេះ ជាសេចក្ដីណែនាំ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានខ្លឹមសារទាំងស្រុង៖