(ព្រះសីហនុ)៖ អាហារដ្ឋានម្លប់ស្បូវ «ម្ហូបខ្មែរសៀមរាប» នៅខេត្តព្រះសីហនុ ត្រូវបានឲ្យបើកដំណើរការឡើងវិញ ក្រោយបញ្ចប់ការដាក់ជាមណ្ឌលចត្តាឡីស័ក។ នេះបើតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៧ ខែមេសានេះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីជូនដំណឹងនេះបញ្ជាក់ថា ត្រូវបញ្ចប់ជាមណ្ឌលចត្តាឡីស័ក ចំពោះអាហារដ្ឋានម្លប់ស្បូវ ម្ហូបខ្មែរសៀមរាប ស្ថិតនៅផ្លូវលេខ៨២០ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ៕