(សៀមរាប)៖ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ខេត្តសៀមរាប ប្រាប់អ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី១ ចាប់ពីថ្ងៃទី២ ដល់ទី១៧ ខែមេសា ទាំងអស់ ត្រូវទៅចាក់វ៉ាក់សាំងដូសទី២ ទៅតាមទីតាំងទាំង២២ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣០ ខែមេសា។ ការចាក់នេះ គឺធ្វើនៅតាមទីតាំង ដែលប្រជាពលរដ្ឋទាំងអស់ បានចាក់ដូសទី១នាពេលកន្លងមក។

ក្នុងនោះដែរ ដើម្បីធានានូវសុវត្ថិភាព និងរបៀបរៀបរយក្នុងអំឡុងពេលចាក់ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ខេត្តសៀមរាប អញ្ជើញទៅចាក់វ៉ាក់សាំងដូសទី២ តាមទីតាំង និងពេលវេលា ដែលធ្លាប់ចាក់នៅដូសទី១កន្លងមក។ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅតំបន់បិទខ្ទប់ទាំង៣សង្កាត់ មានសង្កាត់ស្វាយដង្គំ សង្កាត់សាលាកំរើក និងសង្កាត់សៀមរាប ត្រូវបង្ហាញនូវប័ណ្ណចាក់វ៉ាក់សាំង ជូនទៅអាជ្ញាធរមានសមត្ថកិច្ចដើម្បីត្រួតពិនិត្យ ពេលធ្វើដំណើរទៅចាក់វ៉ាក់សាំង៕