(ពោធិ៍សាត់)៖ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្ត្រខេត្តពោធិ៍សាត់ របស់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦នេះ បានចុះបង្រ្កាបបទល្មើសរុករានដីព្រៃ នៅចំណុចដីសហគមន៍ តំបន់ការពារធម្មជាតិ​រាំងខ្វាវ​ ដោយជនល្មើសឆ្លៀតឱកាសរុករានព័ទ្ធររបង និងចំណុចដំណាក់ពង្រ ដែលមានផ្ទៃដី១៥ហិចតា ត្រូវបានកាប់បំផ្លាញ។

មន្ត្រីបរិស្ថានបានឲ្យដឹងថា កន្លងមកសមត្ថកិច្ចបរិស្ថាន បានដកហូតម៉ាស៊ីនត្រង់សឺន័រជាច្រើនគ្រឿង ហើយថែមទាំងបានបញ្ជូនសំណុំរឿង ទៅតុលាការហើយដែរ ប៉ុន្តែជនល្មើសនៅតែបន្តរុករានដីបន្ថែម កាប់ឈើ ដោយមន្ត្រីបានរឹបអូសបានឈើផ្ចឹកបាន ១.២ម៉ែត្រគូប បន្ថែមពីនេះក្រុមជនល្មើស បានដាក់ឈើឆ្លងស្ទឹងដំណាក់ពង្រ យកលុយពីប្រជាជនមូលដ្ឋាន ១គោយន្ត៣០០០រៀល ម៉ូតូ៥០០រៀល ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ។

សមត្ថកិច្ចនឹងបន្តនីតិវិធីច្បាប់ចំពោះអ្នកប្រព្រឹត្តបទល្មើស ដែលមិនខ្លាចរអែងនឹងច្បាប់ មកទទួលទោសឲ្យខានតែបាន៕