(ភ្នំពេញ)៖ នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសរកឃើញអ្នកជំងឹកូវីដ១៩ ចំនួន២៥នាក់ទៀតដែលជាអាជីវករផ្សារ ក្រុងព្រះសីហនុ ហើយដើម្បីជាការទប់ស្កាត់រដ្ឋបាលខេត្ត សូមបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានអ្នកទាំងនោះដូចក្នុងសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សូមជំរាបថា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសម្រេចបិទផ្សារលើបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃក្រោយរកឃើញមានអាជីវករឆ្លងជំងឺកូវីដ១៩ ជាបន្ដបន្ទាប់ ចាប់ពីរសៀលថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ហើយអាជីវករទាំងអស់ ត្រូវយកសំណាករកជំងឺកូវីដ១៩៕