(សៀមរាប)៖ ឧត្តមសេនីយ៍ត្រី អ៊ុ អមរា ស្នងការរងនគរបាលទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងក្រុមគ្រួសារ ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល បានស្ម័គ្រចិត្តបរិច្ចាគថវិកាផ្ទាល់ខ្លួន ទិញជាគ្រឿងឧបភោគបរិភោគ បរិភោគ ជូនដល់ក្រុមគ្រួសារប្រជាពលរដ្ឋតាមផ្ទះ ដែលកំពុងធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅក្នុងក្រុងសៀមរាបទាំងមូល។

ផ្ទះណាដែលហ៊ុព័ទ្ធដោយខ្សែ កម្លាំងនគរបាលការពារ ដែលមានជីវភាពខ្សត់ខ្សោយខ្វះខាត ហើយមិនអាចចេញពីផ្ទះបាន ក្នុងមួយគ្រួសារទទួលបាន រួមមាន៖ អង្ករ ១០គីឡូក្រាម ត្រីងៀត ១គីឡូក្រាម មី ១កេស ត្រីខ ៣កំប៉ុង ទឹកត្រី ១ដប និងទឹកស៉ីអ៉ីវ ២ដប។

ឧត្តមសេនីយ៍ត្រី អ៊ុ អមរា បានឲ្យដឹងថា សកម្មភាពនេះជាជំហានដំបូងដែលមាន ១០០គ្រួសារ៕