(ម៉ានីល)៖ ក្រសួងសុខាភិបាល នៃប្រទេសហ្វីលីពីនបានរាយការណ៍ថា មានករណីឆ្លងថ្មីចំនួន ១០,៧២៦ករណីបន្ថែមទៀតត្រូវបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៩១៤,៩៧១ករណី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១។

ក្នុងរយៈពេលដូចគ្នានេះ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ក៏បានកត់ត្រាករណីស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ១៤៥នាក់ផងដែរ ដែលនាំឲ្យអ្នកស្លាប់សរុបកើនដល់ ១៥,៧៣៨នាក់ នៅទូទាំងប្រទេស។

ក្រសួងសុខាភិបាលហ្វីលីពីនបានគូសបញ្ជាក់ថា បច្ចុប្បន្នករណីសកម្មដែលកំពុងសម្រាបព្យាបាលក្នុងមន្ទីរពេទ្យមានចំនួនសរុប ១៩៣,៤៧៦ករណី។

គួរបញ្ជាក់ថា ហ្វីលីពីនដែលមានប្រជាជនចំនួនប្រមាណ ១១លាននាក់ បានធ្វើតេស្តរកជំងឺ COVID-19 លើប្រជាជនរបស់ខ្លួន ចំនួន ១០លាននាក់ហើយចាប់តាំងពីការផ្ទះឡើងនៃជំងឺនេះកាលពីមករាមក៕