(ភ្នំពេញ)៖ ប្រធានក្រុមប្រឹិក្សាធម្មនុញ្ញ លោក អ៉ឹម ឈុនលឹម បានសម្តែងនូវក្តីក្រៀមក្រំក្រៃលែង ចំពោះមរណភាពរបស់លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន។

ក្នុងចូលរួមរំលែកមរណទុក្ខជូនក្រុមគ្រួសារសពនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ លោក អ៉ឹម ឈុន បានគូសបញ្ជាក់ថា មរណភាពរបស់លោក ម៉ៅ អាយុទ្ធ មិនត្រឹមជាការបាត់បង់នូវឧត្តមស្វាមី លោកឪពុក និងជីតា ែដលប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រឡាញ់របស់ក្រុមគ្រួសារលោកជំទាវបុ៉ណ្ណោះេទ បុ៉ន្តែគឺជាការបាត់បង់នូវឥស្សរជនដ៏ល្អមួយរូបរបស់ជាតិ ែដលបានចូលរួមចំែណកយា៉ងសស្រាក់សស្រាំ ក្នុងការកសាងប្រទេសជាតិ ជាពិេសសលើវិស័យសិល្បៈវប្បធម៌ នាពេលកន្លងមក។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ តាងនាមសមាជិក សមាជិកានៃក្រុមប្រឹក្សាធម្មនុញ្ញ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៉ឹម ឈុន សូមចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារទាំងមូល និងសូមបួងសួងសូមបដិសន្ធិវិញ្ញាណរបស់លោក ម៉ៅ អាយុទ្ធ បានអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀង ឃ្លាតឡើយ។

សូមជម្រាបថា លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៉ី) នៅវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ១៩។ នេះបើតាមលោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

លោក ម៉ៅ អាយុទ្ធ ដែលមានអាយុ៧៧ឆ្នាំ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ បានបានឆ្លងកូវីដ១៩ ហើយបានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។

លោក ម៉ៅ អាយុទ្ធ ជាផលិតករភាពយន្តដ៏ល្បីល្បាញមួយក្នុងចំណោមផលិតករជើងខ្លាំងដទៃទៀត ដោយមានស្នាដៃជាច្រើនក្នុងវិស័យសិល្បៈខ្មែរ ក្នុងនោះមានស្នាដៃផលិតខ្សែភាពយន្តខ្សែវីដេអូចម្រៀងកាយវិការកំណាព្យប្រលោមលោកជាដើម។

ស្នាដៃវណ្ណកម្មជាច្រើនត្រូវបានលោកបន្សល់ទុកមានដូចជារឿងទឹករាំផ្ការាំ, បិទភ្នែក ហែកទ្រូង, ចិត្តចងចាំ, ឆ្អឹងអណ្តែត, នេសាទក្រពើ, ហ្លួងព្រះស្តេចកនជាដើម។ មុនទទួលមរណភាពលោកត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ផ្តល់សេចក្តីទុកចិត្ត ឱ្យដឹកនាំថតខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺចន្ទ» ផងដែរ។

មរណភាពរបស់លោកបានធ្វើឱ្យមានការសោកស្តាយជាពន់ពេកពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងអ្នកសិល្បៈខ្មែរ៕