(បន្ទាយមានជ័យ)៖​ បុរសជាអ្នករត់តាក់ស៊ីម្នាក់ បានដេកស្លាប់ក្នុងរថយន្ត បង្កជាការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ នៅព្រឹក​ថ្ងៃទី៥ ខែមិនា​ ឆ្នាំ២០១៦​នេះ​ នៅ​ចំណុច​មុខក្រុមហ៊ុន អាន់នីរីតា បែសមេន ផៅវ័រ ​តាមផ្លូវជាតិលេខ៥ ​ស្ថិតនៅក្នុង​ភូមិ​-សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

សមត្ថកិច្ចបានឲ្យដឹងថា​ បុរសដែលដេកស្លាប់ នោះឈ្មោះ ខៀវ​ យ៉ាវ អាយុ​៣៥ឆ្នាំ មុខរបររត់តាក់ស៊ី ស្នាក់នៅសង្កាត់ អូរអំបិល​ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ​ហើយសពដេកស្លាប់​ក្នុងរថយន្តម៉ាក Highlander​ ពណ៌ស្ករ ស្លាកលេខ បន្ទាយមានជ័យ ​2A-4611។

ភ្លាមៗនោះសមត្ថកិច្ចបានចុះ ទៅដល់កន្លែងកើតហតុ ដើម្បីស្រាវជ្រាវ រកមូលហេតុពិតនៃការដេកស្លាប់នេះ​៕