(ភ្នំពេញ)៖ ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា គ្រប់សាខាទូទាំងរាជធានីភ្នំពេញ នៅតែបន្ដបើកលក់ទំនិញដូចធម្មតា ហើយចំពោះតម្លៃវិញ ក៏មិនមានការដំឡើងថ្លៃផងដែរ ស្របពេលដែលរាជធានីភ្នំពេញ ត្រូវបាន Lockdown រយៈពេល១៤ថ្ងៃ។

បងប្អូនប្រជាពលរដ្ឋអាចអញ្ជើញទៅទិញនៅទីតាំងផ្ទាល់នៅគ្រប់សាខាក៏បាន ឬតាមលេខទូរស័ព្ទ ០១១ ៤៤៤ ៤៤៤ ភ្នាក់ងារផ្សារ នឹងដឹកទំនិញដែលលោកអ្នកកុម្មង់ជូនដល់ផ្ទះ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋថា គ្រប់ហាងលក់ទំនិញ និងម្ហូបអាហារទាំងអស់ នៅទូទាំងរាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការដូចធម្មតា ប្រជាពលរដ្ឋអាចធ្វើដំណើរទៅទិញ នៅទីតាំងដែលក្បែរផ្ទះរបស់ខ្លួន ឬកម្មង់ទិញតាមអនឡាញ។

ការប្រកាសរបស់ លោក ឃួង ស្រេង ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល បានចេញសេចក្ដីសម្រេចបិទខ្ទប់ (LockDown) រាជធានីភ្នំពេញ រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ហើយមិនតម្រូវឲ្យប្រជាពលរដ្ឋ ចេញក្រៅផ្ទះជាដាច់ខាត បើគ្មានករណីចាំបាច់ លើកលែងទិញម្ហូបអាហារប៉ុណ្ណោះ៕