(ភ្នំពេញ)៖ សពរបស់នាយឧត្តមសេនីយ៍ ប៉េង ប៉ាត ស្វាមីរបស់លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទនង ​រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវបានបូជាហើយ នៅព្រឹកថ្ងៃទី៥ ខែមីនានេះ នាសួនច្បារមុខវត្តបុទុមវត្តី។

ពិធីបូជាសពរបស់នាយឧត្តមសេនីយ៍ ប៉េង ប៉ាត គេឃើញមានការអញ្ជើញចូលរួមពីសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងសមាជិករដ្ឋសភា ព្រឹទ្ធសភា សាច់ញាតិនៃសព ជាច្រើនរយនាក់។

សូមជម្រាបថា អតីតនាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ ជាមិត្តរួមជំនាន់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការតស៊ូផ្តួលរំលំរបប ប៉ុល ពត បានទទួលមរណភាព កាលពីវេលាម៉ោងប្រមាណ ១៖៣៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែមីនា ឆ្នាំ ២០១៦នេះ ដោយរោគាពាធក្នុងជន្មាយុ ៦៦ឆ្នាំ៕