(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនាលោកបណ្ឌិត មិន ឃិន នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦នេះ បានជួបពិភាក្សាជាមួយ តំណាងក្រុមហ៊ុន Naga World ដើម្បីពិភាក្សាលើការសាងសង់ជួសជុល របង និងខ្លោងទ្វារពុទ្ធសាសនបណ្ឌិតឡើងវិញតាមការកំណត់។

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនាបានថ្លែងប្រាប់ Fresh Newsថា «កិច្ចប្រជុំនេះ លោកបណ្ឌិត មិន ឃិន និងតំណាងក្រុមហ៊ុនចំនួន៣រូប បានធ្វើការពិភាក្សាគ្នា យ៉ាងល្អិតល្អន់ ហើយជាលទ្ធផលបានសម្រេចជាគោលការណ៍៤ចំណុចសំខាន់ៗ គឺទី១-ក្រុមហ៊ុនត្រូវធ្វើរបង និងខ្លោងទ្វារឲ្យបានឆាប់ដោយលើកឡើងឲ្យខ្ពស់ជាងមុនកន្លះម៉ែត្រ ទី២-ថវិកាចំណាយជាភារកិច្ចរបស់ក្រុមហ៊ុនទាំងស្រុង និងទី៣-ខាងរចនាបទ និងគុណភាពក្រសួង បានពិនិត្យ និងសម្រេចតាមប្លង់ចាស់ ដែលមានស្រាប់ តែគុណភាពត្រូវឲ្យប្រសើរជាងមុន»។

បើតាមលោក សេង សុមុនី ចំណែកសួនច្បារនៅខាងមុខពុទ្ធសាសនបណ្ឌិត ក្រុមសម្រេចធ្វើឲ្យបានចប់សព្វគ្រប់មុនចូលឆ្នាំខ្មែរ៕