(ភ្នំពេញ)៖ ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៤ ខែមីនានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយធ្វើការច្រានចោលទាំងស្រុង​នូវការចុះផ្សាយព័ត៌មានមិនពិត របស់គេហទំព័រដើមត្នោត ពាក់ព័ន្ធការតែងតាំងទីប្រឹក្សា ឬជំនួយការ សម្តេចក្រឡាហោម ស ខេង នាពេលថ្មីៗនេះ។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា៖

- រាល់ការតែងតាំងតួនាទីជាទីប្រឹក្សា ឬជំនួយការរបស់សម្តេចក្រឡាហោម តែងតែធ្វើឡើងចំពោះមន្ត្រីរាជការតាំងស៊ីវិល និងនគរបាលជាតិ ទាំងឡាយណា ដែលធ្លាប់មានគុណសម្បត្តិ និងស្នាដៃ ក្នុងការងារបម្រើផលប្រយោជន៍សាធារណៈ និងរួមចំណែកដល់ការការពារសន្តិសុខ និងសុវត្ថិភាពសង្គម។

- ការស្នើសុំតែងតាំងនេះ ក៏ត្រូវឈរលើគោលការណ៍ ដោយអ្នកទាំងនោះមិនយកប្រាក់បៀវត្ស ឬប្រាក់លាភការផ្សេងៗ ពីតួនាទីនេះឡើយ ដែលនោះពុំមែនជាការបន្ថែម​ បន្ទុកចំណាយថវិការដ្ឋឡើយ។

- ការស្នើសុំការតែងតាំងនេះ គឺជាការលើកទឹកចិត្តដល់មន្ត្រីរាជការទាំងឡាយនោះ​ ក្នុងការបំពេញភារកិច្ចជូនមាតុភូមិ ផ្អែកលើលក្ខណៈសម្បត្តិ សមត្ថភាព អតីតភាព និងសកម្មភាពការងារ ប្រកបដោយស្មារតីទទួលខុសត្រូវ ហើយមន្ត្រីទាំងនោះមិនដែលបានប្រព្រឹត្តខុសវិន័យ របស់នគរបាលជាតិ ឬប្រព្រឹត្តបទល្មើសផ្សេងៗណាមួយឡើយ៕

ព័ត៌មានលម្អិតសូមអាន​ សេចក្តីប្រកាសព័ត៌មាន របស់ខុទ្ទការល័យសម្តេចក្រឡាហោមទាំងស្រុង៖