(ព្រៃវែង)៖ តំណាងរាស្រ្តមណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ព្រមទាំងលោកស្រីទាំង២នាក់ នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦នេះ បានដឹកនាំមន្រ្តីរាជការ មកពីគ្រប់ស្ថាប័ន សមាជិកសមាជិកា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់ ដង្ហែក្បួនអបអរសាទរខួបលើកទី១០៥ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា នៅជុំវិញក្រុងព្រៃវែងតែម្តង។

កម្មវិធីរៀបចំខាងលើនេះរៀបចំដោយ៖ សាលាខេត្តព្រៃវែង និងមន្ទីរកិច្ចការនារី​ខេត្ត ព្រមទាំងសមាគមអាដហុក។ សម្រាប់កម្មវិធីមួយនេះ មានការចូលរួមសាទរយ៉ាងខ្លាំង ពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ នៅក្រុងព្រៃវែង និងបានចូលរួមយ៉ាងច្រើននាក់ ព្រមទាំងជនរងគ្រោះក្នុងអំពើហឹង្សាក្នុងគ្រួសារ និងជួញដូរផ្លូវភទេ។ នៅក្នុងពិធីដង្ហែក្បួនខាងលើនេះ ក៏មានដឹកមុខពីក្រុងភ្លេងឆៃយ៉ាំ គោះស្គរយ៉ាងទ្រហឹងពេញទីរួមខេត្ត ពោពេញដោយក្តីសប្បាយរីករាយគ្រប់គ្នាៗ៕