(ពោធិ៍សាត់)៖ បុរសម្នាក់ ដែលជាចុងភៅគ្រួសារសាច់អាំង Family BBQ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីគាត់​បានផ្លោះ​ចូល ក្នុងបន្ទប់នារី រួមការងារជាមួយគ្នាម្នាក់ ទាំងកណ្ដាលអធ្រាត្រ គោលបំណងចង់កោសខ្យល់ តែត្រូវយាយនារីរងគ្រោះ ឃើញហេតុការណ៍​ទើបធ្លាយរឿង រួមរ័កជាមួយគ្នា ដែលធ្លាប់​បានសម្រេចរហូត​ដល់ទៅ៤ដងឯណោះ ហើយជនសង្ស័យត្រូវបាន​បញ្ជូនទៅកាន់តុលាការ​នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦នេះ។

ជនសង្ស័យថា ជាការត្រូវរ៉ូវគ្នា រហូតបានរួមភេទ សម្រេចចំនួន៤ដង​មកហើយ តែពេលបែកការ ទើបខាងស្រីប្ដឹង​ឲ្យសមត្ថកិច្ចចាប់ខ្លួន។ ជនសង្ស័យរូបនេះ បានប្រព្រឹត្តបទល្មើស​កាលពីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ ត្រង់ចំណុច​ហាងយីហោ (គ្រួសារសាច់អាំង Family BBQ) ស្ថិតក្នុងភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ អនុសេនីយ៍ឯក ប៉ិច ស៊ីផាន់ មេប៉ុស្តិ៍ផ្ទះព្រៃ បានប្រាប់ថា ជនសង្ស័យឈ្មោះ ពេជ្រ តុលា អាយុ២៤ឆ្នាំ រស់នៅភូមិទាហ៊ាន ឃុំស្វាយតឿ ស្រុកកំពង់រោ ខេត្តស្វាយរៀង មកស្នាក់នៅ ភូមិសង្កាត់កើតហេតុខាងលើ ជាមួយមុខរបរចុងភៅ​នៅហាងយីហោ (គ្រួសារសាច់អាំង Family BBQ)។

ដោយឡែក នារីរងគ្រោះ ឈ្មោះ ម រ ន អាយុ១៤ឆ្នាំ រស់នៅ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មកស្នាក់ភូមិសង្កាត់កើតហេតុ មុខរបរចុងភៅនៅហាង​ជាមួយគ្នា។ លោកមេប៉ុស្តិ៍ផ្ទះព្រៃបានបន្តទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងក្រោយពីទទួលបានពាក្យ​បណ្ដឹងរបស់សាមីខ្លួនរង​គ្រោះ (ម​ រ ន) និងជីដូន តែមិនត្រូវបានគេ​បញ្ជាក់អំពី​ឈ្មោះនោះទេ។ បើតាមនារីរងគ្រោះ​ បានឆ្លើយប្រាប់​ឲ្យដឹងថា នៅវេលាម៉ោង​ប្រមាណ១១៖២០នាទីយប់​ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ បន្ទាប់ពីចប់ការងារ ជនសង្ស័យបាន​ចូលមកធ្វើ​សកម្មភាព ដូចបានរៀបរាប់​ខាងលើស្រាប់ នៅក្នុងពាក្យបណ្ដឹងនោះ ពុំមានទាមទារសំណង​ឬជងឺចិត្តអ្វីនោះទេ គឺសូមឲ្យសមត្ថកិច្ច​ធ្វើការតាមនិតិវិធី ។

ករណីរំលោភសេពសន្ថវៈខាងលើនេះ ជនសង្ស័យបានឆ្លើយសារភាពមុខសមត្ថកិច្ចផងដែរ៕