(ភ្នំពេញ​)៖​ តុលាការ​កំពូល​ នៅ​ព្រឹក​ថ្ងៃ​ទី​៤​ ខែ​មីនា​ ឆ្នាំ​២០១៦​ បាន​បើក​សវនាការ​លើសំណុំរឿង​អតីត​ផ្កាយ​២យោធា​ ចាន់​ ឫទ្ធី​ឌី​ និង​គូកន​ម្នាក់​ទៀត​ ពាក់​ព័ន្ធ​ករណី​ជួញ​ដូរ​គ្រឿង​ញៀន​ជិត​៥គីឡូ​ក្រាម​។

ប្រភព​ព័ត៌មាន​​បន្ត​ថា​ អតីត​ផ្កាយ​២យោធា​ ចាន់​ ឫទ្ធី​ឌី​ និង​គូកន​ឈ្មោះ​ ឌៀប​ ស៊ុន​ឡាយ​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​សាលាឧទ្ធរណ៍​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​២០ឆ្នាំ​ ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ប្រព្រឹត្ត​នៅចំណុច​ផ្ទុះ​លេខ​ 44EO ផ្លូវ​លំ​ ភូមិ​អូរ​អណ្ដូង​ទី​១​ សង្កាត់​ព្រែក​ប្រា​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​២៤​ ខែ​សីហា​ ឆ្នាំ​២០១២​។ ប៉ុន្តែ​សាលដីកា​នេះ​ ត្រូវ​បាន​ជនជាប់ចោទប្តឹង​​សាទុក្ខ​មក​តុលាការ​កំពូល​៕