(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលរងខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារចុះពិនិត្យ និងឃាត់ដកហូតសម្ភារសំណង់ របស់ក្រុមហ៊ុនបុរី៩៩៩ ស្ថិតនៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលកំពុងដំណើរការសាងសង់ គ្មានលិខិតអនុញ្ញាតសាងសង់ ពីសាលារាជធានីភ្នំពេញ និងមានបណ្តឹងរបស់ប្រជាពលរដ្ឋ រស់នៅជិតខាង។

ពាក់ព័ន្ធនឹងការងារនេះ អាជ្ញាធរខណ្ឌតម្រូវឲ្យក្រុមហ៊ុនបំពេញបែបបទ ស្នើសុំលិខិតអនុញ្ញាតសាងសង់ ពីសាលារាជធានីភ្នំពេញឲ្យបានត្រឹមត្រូវ និងដោះស្រាយទំនាស់ជាមួយប្រជាពលរដ្ឋជិតខាង ឲ្យរួចរាល់ជាមុនសិន ទើបបន្តការសាងសង់ទៀតបាន៕