(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប ១៤ករណី ក្នុងនោះករណីប្រើប្រាស់ ៤ករណី និងជួញដូរ១០ករណី ដោយឃាត់ខ្លួនជនសង្ស័យសរុប ៣៦នាក់ ព្រមទាំងដកហូតបានគ្រឿងញៀន ១៧៥៥.៨៧ក្រាម និង ១០កញ្ចប់តូចទៀត។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ១២២ករណី ឃាត់មនុស្ស ២៥០នាក់ (ស្រី ២១នាក់)៕