(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានបន្តទទួលអំណោយឧបត្តម្ភពីសប្បុរសជន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

ស្ថិតក្នុងឱកាសនោះលោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ដែលបានរួមគ្នានាំអំណោយដ៏ថ្លៃថ្លាផ្ដល់ជូនគណៈកម្មការ ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅពេលនេះ។

សូមបញ្ជាក់ថា អំណោយដែលបានប្រគល់ជូនគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ មានដូចជា៖ ម៉ាសចំនួន ២៥,០០០ម៉ាស មីម៉ាម៉ា ២កេសធំ ទឹកបរិសុទ្ធ ២៥កេស អាល់កុលលាងដៃចំណុះ ២៥០មីលីលីត្រ ចំនួន ១៩២ដប និងថវិកា ២លានរៀល៕