(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទើបតែចេញប្រកាសថ្មីមួយ ស្តីពីពីវិធាន និងនីតិវិធីគ្រប់គ្រងប្រមូលពន្ធប៉ាតង់។

ប្រកាសថ្មីដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ មានគោលបំណងកំណត់នីតិវិធី គ្រប់គ្រងប្រមូលពន្ធប៉ាតង់ លើសកម្មភាពអាជីវកម្មរបស់អ្នកជាប់ពន្ធ តាមរបបស្វ័យប្រកាស ដើម្បីគ្រប់គ្រង និងប្រមូលចំណូលពន្ធឲ្យមានប្រសិទ្ធភាព ស្របតាមការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា។

ប្រកាសនេះ មានវិសាលភាពអនុវត្ត ចំពោះអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលប្រកបអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា៕