(ភ្នំពេញ)៖ លោក ត្រាំ អ៉ីវតឹក និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្ញើលិខិតចូលរួមរំលែកមរណទុក្ខជាមួយ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់​ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងក្រុមគ្រួសារ ដែលកំពុងមានទុក្ខជាទម្ងន់ ដោយសារលោក ប៉េង ប៉ាត់ សមាជិកព្រឹទ្ធសភា និងជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ ត្រូវជាឧត្ដមស្វាមីរបស់លោកស្រី ម៉ែន សំអន បានទទួលមរណភាព ដោយរោគាពាធ នៅម៉ោង ១៖៣៥នាទីរំលងអាធ្រាត ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦៕