(ព្រះសីហនុ)៖ អំណោយរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ត្រូវបានប្រគល់ជូន ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ សម្រាប់បែងចែកជូនកម្លាំងនគរបាលទូទាំងខេត្ត ដើម្បីប្រើប្រាស់ក្នុងបេសកកម្មការពារ សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម។

អំណោយរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន រួមមាន៖

*ទី១៖ អាវកាក់មានពន្លឺ ចំណាំង ពេលរាត្រី ចំនួន៥០០អាវ
*ទី២៖ កូនពិលតូច ផ្លឹបផ្លេត ផ្ដល់សញ្ញា ចំនួន៥០០ពិល។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងមន្ដ្រីនគរបាលទាំងអស់ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ដែលបានផ្ដល់អំណោយទាំងអស់នេះ ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕