Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្អាកអាជីវកម្មបណ្ដោះអាសន្នបន្ទប់ថែទាំផ្ទៃពោះ និងជំងឺទូទៅមួយកន្លែង នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្រោយអ្នកកើតជំងឺកូវីដ១៩បានទៅទីនោះ

08-04-2021 11:15

(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងពីការផ្អាកអាជីវកម្មបណ្ដោះអាសន្ន បន្ទប់ថែទាំងផ្ទៃពោះ និងជំងឺទូទៅមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្រោយអ្នកកើតជំងឺកូវីដ១៩ធ្លាប់បានទៅទីនោះ។

លិខិតរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ផ្ញើទៅកាន់លោកស្រី ឆែម ធារី ម្ចាស់ទីតាំងនេះ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា កន្លងទៅថ្មីៗនេះ អ្នកកើតជំងឺកូវីដ១៩ ធ្លាប់ទៅពិនិត្យព្យាបាលជំងឺនៅទីនោះ ដូច្នេះដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ អាជ្ញាធរសម្រេចបិទអាជីវកម្មបណ្ដោះអាសន្ន។

លិខិតដដែលបញ្ជាក់ទៀតថា ក្រុមការងាររដ្ឋបាលខេត្ត នឹងរៀបចំទីតាំងនេះជា មណ្ឌលចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ចាប់ថ្ងៃនេះតទៅ ហើយក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត នឹងចុះយកវត្ថុសំណាកពីអ្នករស់នៅក្នុងទីតាំងនោះទាំងអស់ ដើម្បីធ្វើតេស្ដរកជំងឺកូវីដ១៩៕