(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh New

១៖ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីរហូតដល់ ៩១នាក់ ភាគច្រើននៅរាជធានីភ្នំពេញ ខណៈអ្នកជាសះស្បើយចំនួន៣០នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៣៣លាននាក់ ស្លាប់ជាង ២លាន ៨៨ម៉ឺននាក់ និងជាសះស្បើយជាង ១០៧លាន ២៥ម៉ឺននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីថ្មីវៀតណាម អញ្ជើញគ្នាបំពេញទស្សនកិច្ចទៅវិញទៅមក ក្នុងពេលវេលាសមស្រប

៤៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ៦ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៩០៦នាក់ស្លាប់ នៅក្នុងរយៈពេល១ថ្ងៃ

៥៖ ក្រសួងមុខងារសាធារណៈ ចាប់ផ្តើមប្រមូលបញ្ជីឈ្មោះមន្ត្រីរាជការ ដែលមិនទាន់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

៦៖ ប្រេស៊ីលមានអ្នកស្លាប់ដោយសារកូវីដ-១៩ ប្រចាំថ្ងៃ លើស ៤,០០០នាក់ ជាលើកដំបូង

៧៖ រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឲ្យអ្នកជំងឺកូវីដឈ្មោះ វ៉ា សុខហួ និងអ្នកដែលស្គាល់គាត់ ជួយរាយការណ៍មកមន្ដ្រីសុខាភិបាល ក្រោយទំនាក់ទំនង និងស្វែងរកមិនទាន់ឃើញ

៨៖ ឥណ្ឌារកឃើញអ្នកឆ្លងកូវីដ-១៩ រហូតដល់ជាង ១១៥,០០០នាក់ក្នុង១ថ្ងៃ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន

៩៖ អភិបាលរាជធានីភ្នំពេញ អំពាវនាវម្ចាស់ភោជនីយដ្ឋាន ហាងកាហ្វេ និងលក់គ្រឿងហូប គួរខ្ចប់ជូនអតិថិជនប្រសើរជាងអង្គុយនៅក្នុងហាង ដើម្បីការពារ និងទប់ស្កាត់ជំងឺកូវីដ១៩

១០៖ WHO ព្រមាន៖ «សន្ទុះនៃការឆ្លងកូវីដ-១៩ ក្នុងប្រទេសហ្វីលីពីន កំពុងឈានទៅរកខ្សែបន្ទាត់ក្រហម»

១១៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៣ ខែមេសា, តំបន់មួយចំនួនមានភ្លៀងធ្លាក់ពីខ្សោយទៅច្រើន

១២៖ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ៣៣៤នាក់ទៀត, ភាគច្រើននៅទីក្រុងបាងកក

១៣៖ ៦ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ចាក់បានជិត ២៣ម៉ឺននាក់

១៤៖ ចិន៖ វ៉ាក់សាំងបង្ការកូវីដ-១៩សរុបជាង ១៤៥លានដូសហើយ ត្រូវបានចាក់ជូនប្រជាជនទូទាំងប្រទេស

១៥៖ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន រកឃើញវិជ្ជមានកូវីដ១៩

១៦៖ កូរ៉េខាងត្បូងរកឃើញអ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃខ្ពស់បំផុត មិនធ្លាប់មានរយៈពេល៣ខែមកនេះ

១៧៖ គិតត្រឹមថ្ងៃទី០៧ ខែមេសា ទីតាំងចំនួន៣២៦កន្លែងនៅរាជធានីភ្នំពេញ ត្រូវបានបើកដំណើរការឡើងវិញ ក្រោយបិទដោយសារពាក់ព័ន្ធជំងឺកូវីដ

១៨៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប ប្រឈមមុខនឹងការប្រកាសក្ស័យធន ជុំវិញរឿងអាស្រូវពន្ធ

១៩៖ អង្គការយូណេស្កូ ផ្តល់ចំណាត់ថ្នាក់ខ្ពស់ដល់កម្ពុជា ក្នុងចំណោមប្រទេសផ្តល់អាទិភាពចាក់វ៉ាក់សាំងកូវីដ-១៩ ជូនគ្រូបង្រៀន នៅលើពិភពលោក

២០៖ អូស្រ្តាលីស្នើឲ្យសហភាពអឺរ៉ុប បញ្ចេញវ៉ាក់សាំងជាង៣លានដូស ដែលខ្លួនបានបញ្ជាទិញ

២១៖ ទីបំផុត! នាវាចម្បាំងសម័យសង្គ្រាម ដែលលិចនៅទន្លេខេត្តកំពង់ចាម ត្រូវស្រង់មកលើគោក ក្រោយប្រតិបត្តិការរយៈពេល៦ខែ

២២៖ អ្នកនាំពាក្យ៖ អង្គការសុខភាពពិភពលោក(WHO) មិនគាំទ្រចំពោះ«លិខិតឆ្លងដែនវ៉ាក់សាំង»នៅពេលនេះទេ

២៣៖ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ លើកលែងការបង់ការប្រាក់១ខែ និងប្រាក់ដើម៣ខែ សម្រាប់អតិថិជនដែលឆ្លងកូវីដ១៩

២៤៖ អតីតប្រធានាធិបតីហ្វីលីពីន លោក Joseph Estrada ស្ថិតក្នុងស្ថានភាពពាក់ឧបករណ៍ជំនួយការដកដង្ហើម ក្រោយឆ្លងកូវីដ-១៩

២៥៖ ខែ្សចង្វាក់ផ្គត់ផ្គង់វ៉ាក់សាំងសកល រងការរំខាន ដោយសារការរឹតត្បិតរបស់សហរដ្ឋអាមេរិក, នេះបើតាមសហស្ថាបនិកក្រុមហ៊ុន Curevac

២៦៖ លោក ចូ បៃដិន៖ «មនុស្សពេញវ័យទាំងអស់នៅអាមេរិក នឹងអាចទទួលការចាក់វ៉ាក់សាំង នៅត្រឹមថ្ងៃទី១៩ ខែមេសា, ការចាក់សម្រេចបាន ១៦៩លានដូសហើយ»

២៧៖ កោះតៃវ៉ាន់អះអាងថា «នឹងប្រយុទ្ធតស៊ូឲ្យដល់ដង្ហើមចុងក្រោយ» ប្រសិនបើចិនវាយប្រហារ, តៃវ៉ាន់នឹងបង្កើនកញ្ចប់ថវិកាយោធា ក្រោយអាមេរិកព្រមានពីឥទ្ធិពលចិន

២៨៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងដ៏ធំរបស់ឥណ្ឌា ត្រូវការជំនួញហិរញ្ញវត្ថុពីរដ្ឋាភិបាល ក្រោយការនាំចេញត្រូវផ្អាក ហើយតម្រូវការក្នុងស្រុកកើនឡើងខ្លាំង

២៩៖ ថៃគ្រោងប្រកាសដាក់ទីក្រុងបាងកក ជាតំបន់ប្រកាសអាសន្នកូវីដ-១៩ ពណ៌ក្រហម មុនថ្ងៃសង្ក្រាន្តចូលឆ្នាំថ្មី

៣០៖ អ៉ីរ៉ង់ថាកិច្ចពិភាក្សានុយក្លេអ៊ែរជាមួយប្រទេសមហាអំណាចមានលក្ខណៈស្ថាបនា

- ព័ត៌មាន Fresh News Plus

១៖ CEO របស់ Apple លោក Tim Cook អះអាងថាមិនធ្លាប់ជួប និងនិយាយជាមួយ Elon Musk ឡើយ

២៖ Man City ឈ្នះទាំងប្រផិតប្រផើយទៅលើ Dortmund ក្នុងជើងទី១ នៃ Champions League

៣៖ ក្លិប Man City ប្រកាសពីការខាតបង់ ១៧៤លានដុល្លារក្នុងរដូវកាល ២០១៩-២០២០ ដោយសារវិបត្តិ COVID-19

៤៖ Vinicius ស៊ុតបាន ២គ្រាប់ជួយ Real យកឈ្នះ Liverpool ៣-១ នៃវគ្គ ៨ក្រុមនៅ UCL

៥៖ តួអង្គក្នុងរឿង «Harry Potter» លោក Paul Ritter ស្លាប់ក្នងវ័យ៥៤ឆ្នាំ ដោយសារជំងឺដុំសាច់ខួរក្បាល

៦៖ តារាចម្រៀង សួស វីហ្សា បញ្ជាក់ថា ជាសះស្បើយពីជំងឺកូវីដ-១៩ និងបន្តធ្វើចត្តាឡីស័ក ១៤ថ្ងៃទៀតនៅក្នុងផ្ទះ

៧៖ អគ្គលេខាធិការបឹងកេត៖ វាជាការចាប់ផ្ដើមដែលមិនល្អ ប៉ុន្ដែមិនមានន័យថា ជាទីបញ្ចប់ដ៏អាក្រក់នោះទេ

៨៖ Coutinho ខកខានជួយជម្រើសជាតិប្រេស៊ីល លេងពាន Copa America 2021 ដោយសាររបួសជង្គង់

៩៖ ប្រាក់ចំណេញ Samsung ត្រីមាសដើមឆ្នាំ២០២១ កើនឡើង ៤៤ភាគរយ

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com