(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប ១១ករណី ក្នុងនោះករណីប្រើប្រាស់ ៤ករណី និងជួញដូរ៧ករណី ដោយឃាត់ខ្លួនជនសង្ស័យសរុប ២១នាក់ ព្រមទាំងដកហូតបានគ្រឿងញៀន ២៣៩.៥២ក្រាម និង ៩កញ្ចប់តូចទៀត។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៩២ករណី ឃាត់មនុស្ស ១៨២នាក់ (ស្រី ១១នាក់)៕