(បន្ទាយមានជ័យ)៖ ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានអាវុធហត្ថធ្វើការឃាត់ខ្លួននៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិស្ពាន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ហើយបញ្ជូនទៅតុលាការខេត្តនៅថ្ងៃនេះ។

លោក ស ប៊ុនសឿង មេបញ្ជាការងអាវុធហត្ថខេត្ត ទទួលបន្ទុកគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ មាន រើន អាយុ៥២ឆ្នាំ រស់នៅក្នុងភូមិស្ពាន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
សម្រាប់ប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរគឿងញៀននេះ កម្លាំងអាវុធហត្ថ បានដកហូតបានវត្ថុតាងគ្រឿងញៀន មេតំហ្វេតាមីន៩គ្រាប់ កាំភ្លើងច្នៃ១ដើម ដបសំរាប់ជក់១ទូរស័ព្ទ១គ្រឿង។ ជនសង្ស័យបានឆើ្លយសារភាពនៅមុខអាវុធហត្ថថា ខ្លួនពិតជាបានទិញគ្រឿងញៀននេះ យកមកលាក់ទុកជក់ និងធ្វើការចែកចាយលក់បន្តពិតម៉ែនតែនៅថ្ងៃនេះចៃដនអាក្រក់ត្រូវអាវុធហត្ថខេត្តព័ន្ទចាប់ខ្លួនបានតែម្តង។ ជនសង្ស័យ និងមានភស្តុភាង ជនសង្ស័យត្រូវបានអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅតុលាកាដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕