(ភ្នំពេញ)៖ នៅម៉ោង១១៖០០នាទី ព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦នេះ ស្ថានីយទូរទស្សន៍ជាតិកម្ពុជា (TVK) ផ្សាយផ្ទាល់នូវកម្មវិធីតុមូល យល់ដឹងពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានវាគ្មិនចំនួន ៣ស្ថាប័នចូលរួម។ វាគ្មិនចូលរួមមាន៖​ លោក គឹម សន្តិភាព (អ្នកនាំពាក្យក្រសួងយុត្តិធម៌), ឧត្តមសេនីយ៍ រុន រ័ត្នវាសនា ប្រធាននាយកដ្ឋានចរាចរណ៍​ និងសណ្តាប់ធ្នាប់, និង លោក ព្រាប ចាន់វិបុល (ក្រសួងសាធារណការ និងដឹកជញ្ជូន) ។

កម្មវិធីនេះរយៈពេល១ម៉ោង ចាប់ពីម៉ោង ១១៖០០នាទី ដោយបងប្អូនប្រជាពលរដ្ឋអាច Call ចូលដើម្បីផ្តល់មតិយោបល់តាមរយលេខ៖ 012 391 964 - 097 989 9938៕