(ភ្នំពេញ)៖ រដ្ឋសភានឹងរៀបចំសិក្ខាសាលាពីគ្រោះយោបល់លើសេចក្តីព្រាងច្បាប ស្តីពីសហជីព នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ ក្រោមអធិបតីភាព សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភា។

សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា សិក្ខាសាលានេះ មានការចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិពាក់ព័ន្ធ ព្រមទាំងមន្ត្រីនៃ អគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រឹទ្ធសភាមួយចំនួន៕