(ភ្នំពេញ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបិទទីតាំង២កន្លែង ក្រោយមានការពាក់ព័ន្ធនឹងអ្នកឆ្លងកូវីដ១៩។ នេះបើយោងតាមលិខិតរបស់រដ្ឋបាលខេត្ត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ទីតាំងទាំង២នោះ រួមមាន៖

១៖ អគារស្នាក់នៅរួម របស់លោក សុខ វីរិទ្ធ ដែលមានទីតាំងស្ថិតនៅវិថីផែ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ
២៖ សណ្ឋាគារកំពង់ដឺរ៉ា រីសត ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៨៣៣ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ៕

ព័ត៌មានលម្អិត សូមអានលិខិតរដ្ឋបាលខេត្តព្រះសីហនុខាងក្រោម៖