(ព្រះសីហនុ)៖ ផ្ទុះការរិះគន់ និងហួសជាច្រើន ចំពោះកាយវិការរបស់ម្ចាស់រថយន្តហាយឡែនឌ័រមួយគ្រឿង ដែលបានបើកឡើងលើសួនស្មៅចិញ្ចឹមផ្លូវនៅក្នុងក្រុងព្រះសីហនុ។

រថយន្តមួយគ្រឿងនេះ ពាក់ស្លាកលេខភ្នំពេញ 2AS-4267។ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានយករូបភាពនេះមកបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក។

លោកអភិបាលខេត្ត ក៏បានសរសេរសារខ្លីអមជាមួយរូបភាពនោះផងដែរថា «មានឡានប្រេីហេីយ បេីកមកចតលេីសួនស្មៅយ៉ាងស្អាត។ ប្រិយមិត្ត តេីនេះជាអំពេីបែបណា សង្ហា ឈ្លេីយ ថោកទាប ឬ ល្ងង់ខ្លៅ? កុំភ្លេច យកលុយមកបង់ថ្លៃពិន័យផង ហេីយត្រូវរង់ចាំមួយរយ:ពេលសមរម្យសិន»

រូបភាពមួយសន្លឹកនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍ហើយបានចែករំលែកជាច្រើន អមដោយការបញ្ចេញមតិយោបល់ផ្សេងៗគ្នា។ ក្នុងមតិយោបល់នោះ សុទ្ធតែបានសម្តែងការហួសចិត្តចំពោះកាយវិការរបស់ម្ចាស់រថយន្តប្រឹងបើករថយន្តឡើងលើសួនស្មៅចិញ្ចឹមផ្លូវ ដែលអាជ្ញាធរប្រឹងប្រែងរៀបចំកែលំអរលើកសម្រស់ក្នុងក្រុង។

អ្នកខ្លះបានលើកឡើងថា ម្ចាស់រថយន្តជាបុគ្គលខ្វះការពិចារណា ខ្វះការយល់ដឹងមិនសមជាមួយថ្លៃថ្នូរក្នុងសង្គមដែលស៊ីវិល័យ៕