(កែប)៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែមេសា ឆ្នាំ២០២១នេះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានចូលរួមសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ របស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ជូនប្រជាពលរដ្ឋ ធ្វើចត្តាឡីស័ក ស្ថិតនៅមជ្ឈមណ្ឌលស្រ្តី ក្រុងកែប។

នាពេលបច្ចុប្បន្ននេះ ជំងឺកូវីដ-១៩ កំពុងតែរាលដាលឆ្លងជុំវិញពិភពលោក រួមទាំងកម្ពុជាផងដែរ ដូច្នេះលោក សោម ពិសិដ្ឋ បានជំរុញប្រជាពលរដ្ឋ បន្តអនុវត្តវិធានការនានារបស់ ក្រសួងសុខាភិបាល ពិសេសការណែនាំ របស់សម្តេចតេជោ ៣ការពារ និង ៣កុំ ដើម្បីទប់ស្កាត់ការរាលដាលឆ្លងចូលក្នុងសហគមន៍៕