(ភ្នំពេញ)៖ អង្ករកម្ពុជានៅ២ខែដំបូង ឆ្នាំ២០១៦នេះ បាននាំចេញទៅកាន់ទីផ្សារបរទេស កើនឡើងចំនួន៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៥។ នេះបើយោងតាមរបាយការណ៍អំពីស្ថានភាព នៃការនាំចេញអង្ករកម្ពុជា ប្រចាំខែកុម្ភៈ ឆ្នាំ២០១៦ របស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣ ខែកុម្ភៈនេះ។  

របាយការណ៍ដដែលបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០១៦ អង្កររបស់កម្ពុជាចំនួន ៩៥ ៩៤៥តោនត្រូវបាននាំចេញទៅកាន់ទីផ្សារបរទេស ដែលចំនួននេះកើនឡើង៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៥ ដែលមានត្រឹមតែ៧៣ ៥៩៧តោនប៉ុណ្ណោះ។

សូមជម្រាបថា កាលពីឆ្នាំ២០១៥ កម្ពុជាបាននាំចេញអង្ករបានជាង៥០ម៉ឺនតោន។ ទីផ្សារសំខាន់របស់កម្ពុជា នៅប្រទេសចិន និងសហគមន៍អឺរ៉ុប៕

សូមអានរបាយការណ៍ អំពីស្ថានភាព នៃការនាំចេញអង្ករកម្ពុជា ប្រចាំខែកុម្ភៈ ឆ្នាំ២០១៦ ទាំងស្រុង៖