(ភ្នំពេញ)៖ អ្នកឧកញ៉ា ហេង សិទ្ធី ប្រធានក្រុមហ៊ុន ម៉ារីថាមគ្រុប និងលោកជំទាវ វ៉ាន់ សម្ភស្ស បានឧបត្ថម្ភថវិកា១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា។

អ្នកឧកញ៉ា ហេង សិទ្ធី កន្លងមកតែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជាសម្រាប់ទិវា ៨ឧសភា។ កន្លងមកថ្មីៗ អ្នកឧកញ៉ា ក៏បានចូលរួមឧបត្ថម្ភថវិកាជួយដល់ប្រមុខរាជរដ្ឋាភិបាល ចំនួន១លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋ ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសផ្សេងៗជាច្រើនទៀត។

នៅក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា សូមអំពាវនាវ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ដល់កាកបាទក្រហមកម្ពុជា ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ។

សប្បុរសជនមានបំណងបរិច្ចាគមកទីស្នាក់ការកណ្តាល សូមទំនាក់ទំនង៖
១៖ លោកជំទាវ ពុំ ចន្ទីនី 012 921 105
២៖ លោកជំទាវ ម៉ែន នារីសោភ័គ 012 810 854
៣៖ ឯកឧត្តម ឌួង អេលីត 017 248 888