(ភ្នំពេញ)៖ នៅថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២១ វិទ្យាស្ថានចក្ខុវិស័យអាស៉ី (AVI) និងស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា បានសហការរៀបចំធ្វើបាឋកថាសាធារណៈស្តីពី «ការចូលរួមផ្នែកសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅអាស៉ីអាគ្នេយ៍» តាមប្រព័ន្ធអនឡាញដោយប្រើកម្មវិធី Zoom និងផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់ AVI និងស្ថានទូត។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

វាគ្មិនបានពិភាក្សាអំពីគោលបំណង និងគោលនយោបាយសំខាន់ៗរបស់សហរដ្ឋអាមេរិកនៅអាស៉ីអាគ្នេយ៍ និងអំពីរបៀបដែលក្រុមហ៊ុនអាមេរិកប្រតិបត្តិការនៅក្នុងតំបន់។ ក្រៅពីបញ្ហាគន្លឹះសំខាន់ៗ បាឋកថាសាធារណៈនេះក៏បានឆ្លុះបញ្ចាំងនូវ បញ្ហាប្រឈម ឱកាសអាជីវកម្ម និងការវិនិយោគ និងអំពីរបៀបដែលភាពជាដៃគូសេដ្ឋកិច្ចអាស៊ាន-អាមេរិកអាចត្រូវបានលើកកម្ពស់ ដោយពិចារណាលើទំហំភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចភូមិសាស្ត្រ៕

ព័ត៌មានលម្អិតសូមអានសេចក្ដីប្រកាសព័ត៌មានខាងក្រោម៖