(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២០ កម្ពុជា បាននាំចេញទំនិញសំខាន់ៗ សរុប១៧ ២១៥លានដុល្លារ កើនឡើង១៦.៧២ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ មានចំនួន ១៤ ៧៤៨ លានដុល្លារ ខណៈការនាំចូល សរុប១៨ ៥៩០លានដុល្លារ ថយចុះ៧.៨៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ ចំនួន២០ ១៧១លានដុល្លារ។

តាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន ក្នុងនោះ បានបញ្ជាក់យ៉ាងដូច្នេះថា មុខទំនិញសំខាន់ៗ ដែលកម្ពុជា បាននាំចេញ ក្នុងឆ្នាំ២០២០ រួមមាន៖

* សម្លៀកបំពាក់៖ នៅឆ្នាំ២០១៩ មានចំនួន៨ ២៦៦លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន ៧ ៤២០លានដុល្លារ ថយចុះ១០.២៤ភាគរយ

* ស្បែកជើង៖ នៅឆ្នាំ២០១៩ មានចំនួន១ ២៦៤លានដុល្លារ, និងនៅឆ្នាំ២០២០ មានចំនួន ១,១១៦លានដុល្លារ ថយចុះ១១.៦៩ភាគរយ

* សម្ភារៈធ្វើដំណើរ (កាបូប)៖ នៅឆ្នាំ២០១៩ មានចំនួន១ ០៧៨លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន ៩៦៤លានដុល្លារ ថយចុះ១០.៥៨ភាគរយ

* ម៉ាស៊ីនបរិធាន និងសម្ភារៈអគ្គិសនី៖ នៅឆ្នាំ២០១៩ មានចំនួន៥៧៤លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន ៧៥៥លានដុល្លារ កើនឡើង៣១.៤៩ភាគរយ

* កង់៖ នៅឆ្នាំ២០១៩ មានចំនួន៤១២លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន ៥២៧លានដុល្លារ កើនឡើង២៧.៧៨ភាគរយ

* អង្ករ៖ នៅឆ្នាំ២០១៩ មានចំនួន៤២០លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន ៤៦៨លានដុល្លារ កើនឡើង១១.៥៣ភាគរយ

* គ្រឿងសង្ហារឹម និងបរិធានបំភ្លឺ៖ នៅឆ្នាំ២០១៩ មានចំនួន៤១៩លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន ៦៣១លានដុល្លារ កើនឡើង៥០.៦៣ភាគរយ

* កៅស៊ូក្រែប៖ នៅឆ្នាំ២០១៩ មានចំនួន២២៣លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន ២៨០លានដុល្លារ កើនឡើង២៥,២១ភាគរយ

* ស្ករអំពៅ៖ នៅឆ្នាំ២០១៩ មានចំនួន៥៤លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន ៤៦លានដុល្លារ ថយចុះ១៥,៣៦ភាគរយ

* បន្លែ និងផ្លែឈើ៖ នៅឆ្នាំ២០១៩ មានចំនួន៦៦លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន ១៣៤លានដុល្លារ កើនឡើង១០៣.២៧ភាគរយ

* មុខទំនិញផ្សេងទៀត៖ នៅឆ្នាំ២០១៩ មានចំនួន១,៩៦៧លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន ៤,៨៦៩លានដុល្លារ កើនឡើង១៤៧.៤៧ភាគរយ។

ដោយឡែក មុខទំនិញសំខាន់ៗ ដែលកម្ពុជា បាននាំចូល ក្នុងឆ្នាំ២០២០ រួមមាន៖

* វាយនភ័ណ្ឌ៖ នៅឆ្នាំ២០១៩ មានចំនួន៥,០៣០លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន ៤,៣៥៩លានដុល្លារ ថយចុះ១៣,៣៥ភាគរយ

* សម្ភារៈសំណង់៖ នៅឆ្នាំ២០១៩ មានចំនួន១,០៨៨លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន ១,០០៨លានដុល្លារ ថយចុះ៧,៣៤ភាគរយ

* ដែក៖ នៅឆ្នាំ២០១៩ មានចំនួន៥៥៦លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន ៤០៣លានដុល្លារ ថយចុះ២៧,៥២ភាគរយ

* ស៊ីម៉ង់ត៍៖ នៅឆ្នាំ២០១៩ មានចំនួន១២៨លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន ៦៦លានដុល្លារ ថយចុះ៤៨.៥៩ភាគរយ

* ទឹក រួមទាំងទឹករ៉ែ និងទឹកមានឧស្ម័ន៖ នៅឆ្នាំ២០១៩ មានចំនួន៣០៣លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន ៣០៩លានដុល្លារ កើនឡើង១.៩៤ភាគរយ

* ស្រាបៀរ និងស្រាចម្រុះ៖ នៅឆ្នាំ២០១៩ មានចំនួន៣៥លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន ១៧លានដុល្លារ ថយចុះ៤៩.៧៨ភាគរយ

* រថយន្ដ៖ នៅឆ្នាំ២០១៩ មានចំនួន១ ៧៣៤លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន ១ ០៩៩លានដុល្លារ ថយចុះ៣៦.៦ភាគរយ

* ផលិតផលឱសថ៖ នៅឆ្នាំ២០១៩ មានចំនួន៣៩៤លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន ៣៩៣លានដុល្លារ ថយចុះ០.២៦ភាគរយ

* ជីកសិកម្ម និងថ្នាំសម្លាប់សត្វល្អិត ឬ ស្មៅ៖ នៅឆ្នាំ២០១៩ មានចំនួន៣២៣លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន៣២៧លានដុល្លារ កើនឡើង១.២៥ភាគរយ

* គ្រឿងអេឡិចត្រូនិក និងសម្ភារៈអគ្គិសនី៖ នៅឆ្នាំ២០១៩ មានចំនួន២ ៤៧៦លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន២ ៣៨៤លានដុល្លារ ថយចុះ៣.៧២ភាគរយ

* មុខទំនិញផ្សេងទៀត៖ នៅឆ្នាំ២០១៩ មានចំនួន៨ ០៩៩លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន៨ ២២០លានដុល្លារ កើនឡើង១.៥ភាគរយ៕