(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៦៩នាក់ ខណៈអ្នកជំងឺចំនួន១៦នាក់ជាសះស្បើយ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៣០លាន ១៥ម៉ឺននាក់ ស្លាប់ជាង ២លាន ៨៣ម៉ឺននាក់ និងជាសះស្បើយជាង ១០៤លាន ៨៧ម៉ឺននាក់!

៣៖ ព្រះមហាក្សត្រ ប្រទានពរដល់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបចម្រើនជន្មាយុ ថ្ងៃ៤ មេសា

៤៖ សហរដ្ឋអាមេរិក៖ មនុស្ស ៧.៦៧ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៩៥២នាក់ស្លាប់ នៅក្នុងរយៈពេល១ថ្ងៃ

៥៖ សម្តេចម៉ែ ផ្ញើសារលិខិតជូនពរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបចម្រើនជន្មាយុ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១

៦៖ SINOVAC អះអាងថាខ្លួនមានសមត្ថភាពផលិតវ៉ាក់សាំងកូវីដ-១៩ បាន២ពាន់លានដូសក្នុងមួយឆ្នាំ

៧៖ យប់នេះអាជ្ញាធរាជធានីភ្នំពេញ ចាប់ផ្ដើមអនុវត្តពេញលេញនូវបំរាមគោចរ ហាមធ្វើដំណើរពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ, សូមពលរដ្ឋចូលរួមសហការ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

៨៖ WHO ប្រចាំតំបន់អឺរ៉ុបថា រហូតមកទល់ពេលនេះមានតែ៤ភាគរយប៉ុណ្ណោះនៃចំនួនប្រជាជនសរុបនៅអឺរ៉ុប ដែលបានទទួលវ៉ាក់សាំងពេញលេញ ដោយព្រមានថាភាពយឺតយ៉ាវ នឹងធ្វើឲ្យបញ្ហាជំងឺរាតត្បាតសកលអូសបន្លាយកាន់តែយូរ

៩៖ រដ្ឋបាលខេត្តកំពង់ស្ពឺ ដាក់ចេញវិធានការរដ្ឋបាលផ្អាកការជួបជុំ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២-១៥ ខែមេសា

១០៖ មីយ៉ាន់ម៉ា៖ លោកស្រី ស៊ូជី ត្រូវបានចោទប្រកាន់ពីបទបំពាន «ច្បាប់កិច្ចការសម្ងាត់ជាតិ»

១១៖ ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំ ស្តីពីការការពារការចម្លងជំងឺកូវីដ១៩ អំឡុងបុណ្យចូលឆ្នាំថ្មី

១២៖ ថៃប្រកាសរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួន៥៨ករណី

១៣៖ សម្ដេចតេជោ ហ៊ុន សែន៖ ក្រៅពីការទស្សនាអង្គរ សៀមរាបនៅមានតំបន់ទេសចរណ៍អាទិភាព៦ទៀត ដែលត្រូវរួមគ្នាអភិវឌ្ឍន៍ និងគ្រប់គ្រងឱ្យបានច្បាស់លាស់

១៤៖ ជប៉ុននឹងទទួលបានវ៉ាក់សាំង Pfizer បន្ថែមដើម្បីបង្កើនល្បឿនចាក់វ៉ាក់សាំងជូនមនុស្សចាស់

១៥៖ សម្តេច ទៀ បាញ់៖ កម្ពុជាមានលទ្ធភាពទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាបន្តបន្ទាប់

១៦៖ លោកស្រី មឺគែល ទទូចឱ្យប្រជាជនអាល្លឺម៉ង់ស្ថិតនៅក្នុងផ្ទះដើម្បីប្រយុទ្ធជាមួយរលកទី៣ កូវីដ-១៩

១៧៖ អាជ្ញាធរច្រានចោលព័ត៌មានថា អាជីវករលក់មាសនៅផ្សារថ្មី កើតជំងឺកូវីដ១៩, គ្រូពេទ្យទើបតែយកសំណាកទៅពិនិត្យមិនទាន់ចេញលទ្ធផល

១៨៖ លោក Fauci ថាសហរដ្ឋអាមេរិកទំនងជាមិនត្រូវការវ៉ាក់សាំង AstraZeneca ឡើយ

១៩៖ ថ្ងៃដំបូងនៃយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ចាក់បានជិត ២ម៉ឺននាក់

២០៖ នាយករដ្ឋមន្ត្រីជប៉ុននឹងធ្វើដំណើរទៅជួបលោក ចូ បៃដិន ដល់សហរដ្ឋអាមេរិក, ចិននឹងក្លាយជាប្រធានបទក្តៅ

២១៖ សាលារាជធានីភ្នំពេញ ដាក់លេខទូរស័ព្ទ Hotline1299 និងលេខ៣ខ្សែទៀត ដើម្បីពលរដ្ឋមានចម្ងល់សួររឿងការអនុវត្តបំរាមគោចរផ្អាកការធ្វើដំណើរពេលយប់

២២៖ ឥណ្ឌាមើលឃើញអត្រាឆ្លងកូវីដ-១៩ កើនដល់ជាង៨ម៉ឺននាក់ ក្នុងមួយថ្ងៃ

២៣៖ ក្រសួងពាណិជ្ជកម្ម៖ ឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរបស់កម្ពុជាមានជាង ៣៥ពាន់លានដុល្លារ, ការនាំចេញមានជាង ១៧ពាន់លានដុល្លារ កើន១៦%

២៤៖ មនុស្សស្លាប់កើនដល់ ៣៦នាក់ និងរាប់សិបអ្នកទៀតរបួស ក្នុងគ្រោះថ្នាក់រថភ្លើង នៅកោះតៃវ៉ាន់

២៥៖ កម្ពុជាទទួលចំណូលបាន ១០៩លានដុល្លារ ពីការនាំចេញអង្ករជាង១៥ម៉ឺនតោន នៅត្រីមាសទី១ឆ្នាំនេះ

២៦៖ រុស្ស៊ីច្រានចោលការបង្កើតបក្សសម្ព័ន្ធយោធាជាមួយចិន ដើម្បីទប់ទល់នឹងអាមេរិក

២៧៖ ក្រសួងសុខាភិបាល ក្រើនរំលឹក និងណែនាំ ៣ចំណុច ដើម្បីជំរុញយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ទូទាំងប្រទេស អនុវត្តដោយរលូន និងត្រឹមត្រូវ

២៨៖ ស្ថានទូតរុស្ស៊ីនិយាយថា ក្រុងព្យុងយ៉ាងកំពុងប្រឈមនឹងបញ្ហាកង្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ នៅចំពោះមុខវិធានការប្រឆាំងកូវីដ-១៩

២៩៖ លិខិតមិត្តអ្នកអាន៖ ទៅចាក់វ៉ាក់សាំង ដើម្បីប្រឆាំង និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ នៅកម្ពុជា!

៣០៖ ព្រះចៅស៊ូលតង់ព្រុយណេ ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសដំបូង ខណៈយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជន នឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះ

៣១៖ រថភ្លើងដឹកមនុស្ស៣៥០នាក់ ធ្លាក់ចេញពីផ្លូវនៅតៃវ៉ាន់, មនុស្សយ៉ាងតិច៤នាក់ស្លាប់ និងច្រើននាក់ទៀតរងរបួស

៣២៖ សហរដ្ឋអាមេរិកបញ្ជាក់ជាថ្មីថាការដោះស្រាយជាមួយកូរ៉េខាងជើង នឹងត្រូវធ្វើរួមគ្នាជាមួយសម្ព័ន្ធមិត្ត

៣៣៖ ចិនដាក់គោលដៅប្រើពេលត្រឹម៥ថ្ងៃ ដើម្បីចាក់វ៉ាក់សាំងប្រជាជនមួយទីក្រុង ដែលមាន៣សែននាក់ ដើម្បីឆ្លើយតបចង្កោមឆ្លងរាលដាលថ្មី

៣៤៖ រូបភាពបែកធ្លាយពីក្នុងមណ្ឌលឃុំឃាំងជនភៀសខ្លួន Donna នៃរដ្ឋតិចសាស់ នាំឲ្យរដ្ឋបាលលោក ចូ បៃដិន រងសម្ពាធយ៉ាងខ្លាំង

- ព័ត៌មាន Fresh News Plus

១៖ តុលាការប៉ាគីស្ថាន ដកការហាមឃាត់លើកម្មវិធីសង្គម TikTok

២៖ សេវាកម្ម និងកម្មវិធីមួយចំនួនរបស់ Microsoft បានគាំងអស់ជាច្រើនម៉ោង និងជុំវិញពិភពលោក

៣៖ ភ្នាក់ងាររបស់ Haaland បានជួបពិភាក្សាជាមួយ Barcelona និង Real ដើម្បីធ្វើការដោះដូរ

៤៖ គ្រូភ្លេងនៅហង្សមាស ម៉ម មិថុនា បញ្ជាក់ថា ខ្លួនបានធូរស្បើយច្រើន អំឡុងពេលព្យាបាលកូវីដ-១៩ នៅមន្ទីរពេទ្យរុស្សី

៥៖ Ramos ខកខានជួយ Real Madrid ទាំង ២ជើងនៅ UCL ពេលប៉ះ Liverpool ដោយសាររបួស

៦៖ កូនស្រីពៅរបស់លោក ហួរ ឡាវី ជាសះស្បើយពីជំងឺកូវីដ-១៩ និងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យ

៧៖ កូរ៉េខាងត្បូង បានបញ្ជូនសំណើទៅកាន់ IOC ដើម្បីធ្វើសហម្ចាស់ផ្ទះ Olympics ជាមួយកូរ៉េខាងជើង

៨៖ តារាចម្រៀង ណុប បាយ៉ារិទ្ធ ប្រកាសតាមហ្វេសប៊ុកថា ខ្លួនបានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ!

៩៖ LG សម្រេចចិត្តបិទអាជីវកម្មទូរស័ព្ទចល័ត (LG Mobile) បន្ទាប់ពីខាតរយៈពេល ៦ឆ្នាំជាប់ៗគ្នា

១០៖ ចំណេះដឹងទូទៅ៖ តើកំពែងនៅប្រទេសណាដែលមានប្រវែងវែងជាងគេបន្ទាប់ពីមហាកំពែងចិន?

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com