(ក្រចេះ)៖ ទីតាំងរោងចក្រទឹកកកមួយកន្លែង នៅសង្កាត់អូឬស្សី ក្រុងក្រចេះ ក្រោយមានការរិះគន់ពីប្រជាពលរដ្ឋថា ផលិតទឹកកកដោយគ្មានអនាម័យនោះ នៅរសៀល ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញបានដឹកនាំក្រុមការងារចុះត្រួតពិនិត្យភ្លាមៗ និងបានឱ្យបើកដំណើរជាធម្មតា ដោយមើលឃើញថាការផលិត មានលក្ខណៈស្តង់ដាអនាម័យល្អ គោរពតាមការណែនាំរបស់មន្ទីរ។

លោក នី ឆុន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តបានបញ្ជាក់ឲ្យដឹងថា ក្នុងនាមលោកជាមន្ទីរជំនាញ និងអាជ្ញាធរសង្កាត់អូរឬស្សី និងនគរបាល ប៉ុស្តិ៍ បានចុះពិនិត្យជាក់ស្ដែងឃើញថា ទីតាំងសិប្បកម្មផលលិតទឹកកកនេះ គឺបានដំណើរការរយៈពេលជិតមួយឆ្នាំមកហើយ ការផលិតមានលក្ខណៈស្តង់ដា អនាម័យល្អ គោរពតាមការណែនាំរបស់មន្ទីរ ហើយក្នុងបរិវេណជុំវិញមានការរក្សាទុកដាក់កាកសំណល់រឹងរាវបានត្រឹមត្រូវ ទៅបទដ្ឋានបច្ចេកក្នុងការផលលិតទឹកកក និងមិនមានសំលេងរំខានចេញក្រៅដោយសាតែរោងចក្រប្រើ ថាមពលអគ្គីសនីម៉ូទរ័ ជំនួសម៉ាស៊ីនភ្លើង។

ដោយឡែកចំពោះគុណភាពទឹកកក យោងទៅតាមច្បាប់គ្រប់គ្រង់សិប្បកម្មគឺ ក្នុង៣ខែត្រូវយកសំណាកទៅពិនិត្យម្ដង បើពិនិត្យលទ្ធផលទាំងនោះ មិនត្រឹមត្រូវទៅតាម ស្តង់ដាទឹកកក សម្រាបឲ្យប្រជាពលរដ្ឋទទួលទានទេ មន្ទីរជំនាញនិងណែនាំឲ្យរោងចក្រទឹកកកដែលផលលិតនេះកែតម្រូវឲ្យធ្វើយ៉ាងមេច ទៅតាមស្តង់ដាទឹកកកល្អ ដែលអាចលក់ជូនប្រជាពលរដ្ឋក្នុងការទទួលទាននេះ ដោយយើងគិតពីបញ្ហាសុខភាពជាធំ មិនមែនចេះតែលក់ឲ្យដាច់មិនគិតគួរពីសុខភាពពលរដ្ឋនោះទេ សំខាន់ត្រូវគិតគួរពីសុខភាពពលរដ្ឋ។

លោក នី ឆុន បានបញ្ជាក់ទៀតថា ចំពោះរោងចក្រផលលិតទឹកកកនេះគឺមានច្បាប់ត្រឹមត្រូវ ដោយបានចុះបញ្ជីរោងចក្របាន ហើយសុំវិញ្ញាប័ណ្ណប័ត្រ ដំណើរការ។ ជាមួយគ្នានោះលោកក៏បានអះអាងថា មន្ទីរតាមដានត្រួតពិនិត្យជាប្រចាំជារៀងរាល់ខែ ជាពិសេសក្នុង៣ខែម្ដង ដោយមន្ទីរនិងយកសំណាក់ទៅចូលឡាបូពិសោធន៍ ជារៀងរាល់១ត្រីមាសម្ដង បើពិនិត្យឃើញថា មានគុណភាពល្អគាត់អាចដំណើរបាន បើសិនជាពិនិត្យឃើញថាមិនមានគុណភាពល្អទេ មន្ទីរនិងឲ្យផ្អាក ដើម្បីកែតម្រូវឲ្យទៅតាមស្ដង់ដាទឹកកកល្អ សម្រាប់លក់ជូនប្រជាពលរដ្ឋទទួលទាន៕