(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយពង្រឹងស្រុកស្វាយចេក និងលោកស្រី នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ បាននាំយកអំណោយរបស់លោកស្រី ហេមចិត្តា មហាឧបាសិកាពុទ្ឋសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន មានថវិកាចំនួន ២,៣៤០,០០០រៀល និង ១៨០០០បាត (ទិញកង់៦គ្រឿង) សៀវភៅ ១,០០០ក្បាល ប៊ិច១,០០០ដើម ម៉ាស៥០ប្រអប់ និងជែល ២កេស ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបឋមសិក្សាចង្ហា ស្ថិតក្នុងភូមិបឹងសិលា ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

អំណោយទាំងនេះបានប្រគល់ជូនរួមមាន៖ សាលាបឋមសិក្សាចង្ហា ៥០ម៉ឺនរៀល, សាលាឃុំចង្ហា ៣០ម៉ឺនរៀល, មណ្ឌលសុខភាពចង្ហា ២០ម៉ឺន, សិស្សក្រីក្រចំនួន ០៦នាក់ ម្នាក់ៗទទួលបានកង់មួយគ្រឿងតម្លៃ ៣០០០បាត ថវិកា ៥០,០០០រៀល ម៉ី៣កេស សៀវភៅ១០ក្បាល ប៊ិច១០ដើម ខ្មៅដៃ១០ដើម, លោកគ្រូ អ្នកគ្រូ ២១នាក់ ម្នាក់ៗទទួលបានថវិកា ៤០ ០០០រៀល ។

ជាមួយគ្នានោះ ក៏បានប្រគល់ថវិកាជូនប្រជាការពារភូមិ ២០ម៉ឺនរៀល ដើម្បីរួមចំណែក និងកាត់បន្ថយក្នុងជីវភាពលំបាក ជាពិសេសរួមចំណែកទប់ស្កាត់ការរាតត្បាត ជម្ងឺកូវីដ១៩ ផងដែរ៕