(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំត្រីមាសទី១ និងលើកទិសដៅបន្ត។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយ-នាយរងសេនាធិការ នាយខុទ្ធការល័យ ស្នងការ នាយការិយាល័យដែលមានការពាក់ព័ន្ធ ព្រមទាំងភ្ជាប់តាមប្រព័ន្ធ Video Conference ទៅគ្រប់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី-ខេត្ត វិទ្យាស្ថាន និងមជ្ឈមណ្ឌលហ្វឹកហ្វឺនផងដែរ៕