(សៀមរាប)៖ ចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរា នឹងបិទចរាចរណ៍រោងទងជាន់ទី២ នៃមុខខាងជើងប៉ែកខាងលិចប្រាសាទបាយ័ន្តបណ្តោះអាសន្ន ដើម្បីជួសជុលកម្រាលថ្មនៅជ្រុងនីរតីនៃជាន់ទី៣ និងទល់ទ្រចំណុចមួយចំនួនដែលប្រឈមនឹងគ្រោះថ្នាក់នៅជាន់ទី១ និងទី២ នៃប្រាសាទបាយ័ន្ត។

ការបិទចរាចរណ៍នេះធ្វើឡើងក្នុងគោលបំណងថែទាំ និងការាពារប្រាសាទ ក៏ដូចជាដើម្បីធានានូវសុខសុវត្ថិភាពភ្ញៀវទេសចរជាតិ-អន្តរជាតិ។

អាជ្ញាធរជាតិអប្សរាសង្ឃឹមថា ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទេ្ទសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ទាំងអស់នឹងយោគយល់ ហើយចូលរួមសហការបានយ៉ាងល្អប្រសើរ ដើម្បីភាពរលូននៃដំណើរការអភិរក្សសម្បត្តិដូនតាទាំងអស់គ្នា៕