(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានសម្រេចដាក់ «នាយនគរបាល ថ្នាក់ឧត្តមសេនីយ៍ ចំនួន៤៩រូប» នៃក្រសួងមហាផ្ទៃ ឲ្យចូលនិវត្តន៍ នេះបើយោងតាមលិខិត​របស់រាជ​រដ្ឋាភិបាល ដែលអង្គភាព Fresh News ទើបទទួលបាននៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦នេះ។

នៅក្នុងលិខិតបានសរសេរថា៖ «តាងនាមរាជរដ្ឋាភិបាលកម្ពុជា ទូលព្រះបង្គខ្ញុំ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈ សូមទ្រង់ព្រះមេត្តាជ្រាប ដោយយោង​តាមព្រះរាជ​ក្រឹត្យស្តីពីលក្ខន្តិកៈ​ដោយឡែក នៃក្របខ័ណ្ឌ មន្រ្តីនគរបាលជាតិកម្ពុជា និងពិនិត្យលក្ខណៈសម្បត្តិរបស់នាយនគរបាលថ្នាក់​ ឧត្តមសេនីយ៍ចំនួន៤៩រូប នៃក្រសួងមហាផ្ទៃ»

ខាងក្រោមនេះជាលិខិតដាក់ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន៤៩រូប ឲ្យចូលនិវត្តន៍៖