(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាលប្រកាសពីការព្យាបាលជាសះស្បើយអ្នកជំងឺ៤៩នាក់ ខណៈអ្នកឆ្លងថ្មីបន្តរកឃើញចំនួន៣៧នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១២៩លាន ៤៥ម៉ឺននាក់ ស្លាប់ជាង ២លាន ៨២ម៉ឺននាក់ និងជាសះស្បើយជាង ១០៤លាន ៤០ម៉ឺននាក់!

៣៖ ក្រសួងសុខាភិបាល ប្រកាសជាផ្លូវការពីការស្លាប់របស់អ្នកជំងឺកូវីដ១៩ ចំនួនពីរនាក់ទៀត ដោយសារជំងឺកូវីដ១៩

៤៖ សហរដ្ឋអាមេរិក៖ មនុស្ស ៦.៨៧ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,១១៥នាក់ស្លាប់ នៅក្នុងរយៈពេល១ថ្ងៃ

៥៖ សម្ដេចតេជោ ហ៊ុន សែន អនុម័តរួចរាល់លើផែនការស្តារវិស័យទេសចរណ៍ជាតិ

៦៖ ទីបំផុតបារាំងសម្រេចបិទទ្វារប្រទេសជាលើកទី ៣ ដើម្បីប្រយុទ្ធនឹងការឆ្លងរាតត្បាតកូវីដ-១៩

៧៖ អភិបាលរាជធានីភ្នំពេញ បញ្ជាកម្លាំងត្រួតពិនិត្យការអនុវត្តរបស់ពលរដ្ឋ ចំពោះបំរាមផ្អាកការជួបជុំចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ

៨៖ ប្រេស៊ីលរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មីជាលើកដំបូង ដោយមិនទាន់ស្គាល់ប្រភពច្បាស់ថា មកពីអាហ្វ្រិកខាងត្បូង ឬក៏យ៉ាងណាឡើយ

៩៖ អភិបាលរាជធានីភ្នំពេញ បញ្ជាឲ្យដកហូតមធ្យោបាយធ្វើដំណើរ ចំពោះអ្នកដែលបំពានការណែនាំ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ

១០៖ របាយការណ៍ WHO បង្ហាញថា កូវីដ-១៩ ទំនងជាបានរាលដាល នៅតាមប្រទេសជាច្រើនផ្សេងទៀត មុនពេលរកឃើញដំបូងនៅចិន

១១៖ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីសម្រេច ផ្អាកការចរាចរ សកម្មភាពអាជីវកម្មពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២សប្តាហ៍

១២៖ WHO ថា វ៉ាក់សាំងចិន Sinopharm និង Sinovac មានសុវត្ថិភាពនិងប្រសិទ្ធភាព ប៉ុន្តែត្រូវការទិន្នន័យថែមទៀតសិន មុនទទួលស្គាល់

១៣៖ អភិបាលរាជធានីភ្នំពេញ៖ បុគ្គលបម្រើការងារនៅស្ថាប័នរដ្ឋ និងឯកជន ដែលចេញក្រោយម៉ោង៨យប់ ត្រូវមានលិខិតបញ្ជាក់ពីអង្គភាព និងត្រូវពាក់កាតជាប់ខ្លួន

១៤៖ ឥណ្ឌាចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងដំណាក់ថ្មីទៀត ខណៈស្ថានការណ៍ឆ្លងរាលដាលនៅតែធ្ងន់ធ្ងរ

១៥៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ការមិនគោរព និងការរារាំងវិធានការរដ្ឋបាល ប្រឈមនឹងការពិន័យដល់ ២០លានរៀល និងដាក់ពន្ធនាគាររហូតដល់៥ឆ្នាំ និងអាចដកហូតអាជ្ញាប័ណ្ណប្រកបអាជីវកម្ម

១៦៖ ថៃបញ្ជូនវ៉ាក់សាំង Sinovac ទៅកាន់បណ្តាខេត្តសំខាន់ៗ, ថៃនឹងចាក់វ៉ាក់សាំងជូនប្រជាជន ៣០លាននាក់នៅត្រឹមខែសីហា

១៧៖ គណៈកម្មការចំពោះកិច្ច កែតម្រូវព័ត៌មានស្តីពីអាយុ អ្នកអាចចាក់វ៉ាក់សាំងស៊ីណូវ៉ាក់, វ៉ាក់សាំងស៊ីណូវ៉ាក់ អាចចាក់បានពីអាយុ ១៨ឆ្នាំឡើងទៅ មិនមែនត្រឹម ៥៩ឆ្នាំទេ

១៨៖ គុយបានឹងដាក់ឲ្យប្រើឧបករណ៍តេស្តរកកូវីដ-១៩ ដែលខ្លួនជាអ្នកផលិត ដើម្បីជំរុញល្បឿននៃការធ្វើតេស្

១៩៖ ប្រមុខរាជរដ្ឋាភិបាល៖ កម្ពុជានឹងទទួលបានភ្ញៀវក្នុងស្រុក ១១លាននាក់ នៅឆ្នាំ២០២៣ និងភ្ញៀវអន្តរជាតិ ៧លាននាក់ នៅឆ្នាំ២០២៥

២០៖ ចិនសង្ឃឹមថាមីយ៉ាន់ម៉ានឹងស្តារសន្តិភាព និងស្ថិរភាពឡើងវិញ, ចិនចង់ឲ្យមានការផ្តាស់ប្តូរ តាមបែបប្រជាធិបតេយ្យ និងមិនគាំទ្រការដាក់់ទណ្ឌកម្មឡើយ

២១៖ ៣ខែដំបូងឆ្នាំនេះ កម្ពុជានាំចេញអង្ករជាង១៥ម៉ឺនតោន ថយចុះ៣៣.៤៥% ខណៈនាំចេញស្រូវជិត២លានតោន

២២៖ លោក ចូ បៃដិន រៀបចំផែនការសម្រាប់កញ្ចប់ថវិកា «២ទ្រីលានដុល្លារ» ដើម្បីជំរុញសេដ្ឋកិច្ចអាមេរិក និងទប់ទល់ឥទ្ធិពលចិន នៅលើឆាកអន្តរជាតិ

២៣៖ ជនដែលបង្កើត Facebook ក្លែងក្លាយប្រើប្រាស់ឈ្មោះ និងឡូហ្គូទូរទស្សន៍ជាតិកម្ពុជា ត្រូវកម្លាំងនគរបាលឃាត់ខ្លួន

២៤៖ អ៉ីតាលីបណ្តេញមន្ត្រីរុស្ស៊ីចំនួន២រូប ចេញពីប្រទេសពីបទចារកម្ម

២៥៖ ចំណូលរបស់ក្រសួងពាណិជ្ជកម្ម នៅឆ្នាំ២០២០ មានជាង១២.៥លានដុល្លារ ធ្លាក់ចុះ ៥០%

២៦៖ អ្នកជំនាញ៖ ការអះអាងដែលថា ចិនមិនបានផ្តល់ទិន្នន័យដើមសម្រាប់ការសិក្សាស្វែងរកប្រភពដើមនៃវីរុសកូរ៉ូណានោះ គឺមិនមានសុពលភាពឡើយ

២៧៖ ក្រសួងទូរគមនាគមន៍៖ សូមពលរដ្ឋកុំព្រួយបារម្ភ ចំពោះការសាយភាយរលកហ្វ្រេកង់ស៍វិទ្យុ ពីស្ថានីយអង់តែន ព្រោះមិនប៉ះពាល់ដល់សុខភាពឡើយ !

២៨៖ បេសកជន UN អំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខ ចេញសកម្មភាពជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា

២៩៖ ភ្ញៀវទេសចរបរទេសជាង៤ពាន់នាក់ ទិញសំបុត្រទស្សនាអង្គរ បានចំណូលជាង១៨ម៉ឺនដុល្លារ នៅត្រីមាសទី១ឆ្នាំនេះ

៣០៖ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន២៦នាក់ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

៣១៖ សហរដ្ឋអាមេរិក៖ ផ្ទុះករណីបាញ់ប្រហារនៅកាលីហ្វ័រញ៉ា, មនុស្ស៤នាក់ស្លាប់ និង២នាក់របួស

៣២៖ បទវិភាគអន្តរជាតិ៖ ហេតុអ្វីហិង្សារើសអើងពូជសាសន៍ប្រឆាំង «ជនជាតិអាស៊ី» កើនឡើងខ្លាំងនៅសហរដ្ឋអាមេរិក?

៣៣៖ បទវិភាគអន្តរជាតិ៖ តើរបាយការណ៍ស្តីពីការតាមដានរកប្រភពដើម នៃវីរុសជំងឺកូវីដ១៩របស់អង្គការសុខភាពពិភពលោក មានខ្លឹមសារយ៉ាងណា?

- ព័ត៌មាន Fresh News Plus

១៖ Huawei បង្ហាញកំណើន៣,២ភាគរយ នៃប្រាក់ចំណេញ ក្នុងឆ្នាំ២០២០, ខណៈប្រាក់ចំណូលពីក្រៅប្រទេសចិនធ្លាក់ចុះ

២៖ អាល្លឺម៉ង់ បញ្ចប់កំណត់ត្រាលេង ៣៥ប្រកួតមិនចាញ់ក្នុងវគ្គជម្រុះ World Cup ក្រោមថ្វីជើងម៉ាសីដូនី

៣៖ UEFA បន្តអនុញ្ញាតប្តូរកីឡាករបាន ៥នាក់សម្រាប់ព្រឹត្តិការណ៍ Euro 2020

៤៖ អ្នកចាត់ការក្លិប Arsenal ផ្នែកស្រ្តី លោក Montemurro នឹងលាលែងពីតំណែងនៅចប់រដូវកាលនេះ

៥៖ Microsoft ឈ្នះក្នុងការផ្គត់ផ្គង់កាសយោធាអាមេរិក ក្នុងទឹកប្រាក់ទំហំជិត ២១.៩ពាន់លានដុល្លារ

៦៖ តារាចម្រៀង ណុប បាយ៉ារិទ្ធ៖ «កុំរឹងទទឹង កុំមើលស្រាលសូម្បី១វិនាទី អ្នកអាចក្លាយជាជនរងគ្រោះ ដោយការឆ្លងជំងឺកូវីដ-១៩ភ្លាម»

៧៖ ប្រដាល់សកល ស្នើស្ថាប័នអន្ដរជាតិ ដើម្បីបានបញ្ជូនអត្តពលិកទៅប្រកួតជើកឯកអាស៊ី និងបោះជំរំហាត់ត្រៀមស៊ីហ្គេម

៨៖ ទីបំផុត! តារាចម្រៀងហង្សមាស ពេជ្រ សោភា រួចផុតពីការឆ្លងកូវីដ ខណៈលទ្ធផលធ្វើតេស្តចុងក្រោយ «អវិជ្ជមានកូវីដ-១៩»

៩៖ Huawei ទទួលបានប្រាក់ចំណូលនៅតែខ្ពស់ បើទោះរងសម្ពាធទណ្ឌកម្មពីអាមេរិក

១០៖ នាយកគ្រប់គ្រងប្រាក់ចំណូល Facebook ប្រកាសលាលែងពីតំណែង

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com