(ភ្នំពេញ)៖ បុគ្គលជនជាតិចិន បម្រើការងារនៅរោងចក្រ MOVE FAST ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបានរកឃើញថា កើតជំងឺកូវីដ១៩។

នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ ដោយអនុវត្តតាមបទបញ្ជាលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល លោក ហោ វាសនា អភិបាលរងខណ្ឌ បានចុះដឹកនាំក្រុមការងារ ដើម្បីសម្របសម្រួលជាមួយក្រុមគ្រូពេទ្យ យកសំណាកកម្មករ កម្មការិនី ដែលពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន៦៥នាក់ ក្នុងនោះ៖

* កម្មករ-កម្មការិនី ដែលពាក់ព័ន្ធផ្ទាល់ ចំនួន០៩នាក់
* កម្មករ-កម្មការិនី ដែលពាក់ព័ន្ធដោយប្រយោល ចំនួន៥៦នាក់

បច្ចុន្នប្បកម្មករ-កម្មការិនី សរុបចំនួន៦៥នាក់ ត្រូវធ្វើចត្តាឡីស័កក្នុងរោងចក្រ ដែលមានអាសយដ្ឋានខាងលើ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល៕