(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួម នៅក្នុងទិវាវប្បធម៌ជាតិ ដែលប្រារព្ធឡើងនៅសាលចតុមុខ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ ស្អែកនេះ។

សូមបញ្ជាក់ថា ទិវាវប្បធម៌ជាតិ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសកម្ពុជា។ ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ ជាអ្នករៀបចំពិធីនេះ។

នៅព្រឹកមិញ ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះនៅលើបណ្តាញសង្គម Facebook  ដោយអំពាវនាវដល់ ជនរួមជាតិទាំងអស់ឱ្យ​មានស្មារតី​សាមគ្គី​រួមគ្នា ការពារវប្បធម៌ជាតិរបស់ខ្មែរ៕