(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណ ចំពោះ លោក VOU TUAN NGOC ទីប្រឹក្សាស្ថានទូតវៀតណាម ប្រចាំកម្ពុជា និងលោកឧកញ៉ា ឡេង ឬទ្ធី តំណាងសម្ព័ន្ធកៅស៊ូវៀតណាម Vietnam Rubber Group ដែលបានឧបត្ថម្ភម៉ាស ជូនក្រសួងកសិកម្ម សម្រាប់ចែកជូនអង្គភាពក្រោមឱវាទរបស់ក្រសួង ក្នុងបរិបទនៃជំងឺឆ្លងកូវីដ-១៩។

សូមជម្រាបថា លោក VOU TUAN NGOC បានឧបត្ថម្ភម៉ាសសុវត្ថិភាព ចំនួន៥កេះ ស្មើនឹង១២ ៥០០ម៉ាស ។ ដោយឡែក លោកឧកញ៉ា ឡេង ឬទ្ធី បានឧបត្ថម្ភម៉ាសសុវត្ថិភាព ចំនួន១៥កេះ ស្មើនឹង ៣៧ ៥០០ម៉ាស ៕