(ភ្នំពេញ)៖ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានត្រាស់បង្គាប់តែងតាំង ទីប្រឹក្សា និងជំនួយការអមក្រសួងបរិស្ថាន ចំនួន៤រូប ដោយផ្តល់ឋានៈស្មើអនុរដ្ឋលេខាធិការ និងអគ្គនាយក។ នេះបើតាមព្រះរាជក្រឹត្យដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ។

យោងតាមព្រះរាជក្រឹត្យធ្វើឡើងនៅថ្ងៃទី២៩ ខែមីនា បានឱ្យដឹងថា មន្ត្រីដែលតែងតាំងជាទីប្រឹក្សា និងជំនួយការអមក្រសួងបរិស្ថានទាំង ៤រូបនេះរួមមាន៖

*ទី១៖ លោក អ៊ូ សេរី ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើអនុរដ្ឋលេខាធិការ។

*ទី២៖ លោក ភិន សុភាព ជាទីប្រឹក្សាអមក្រសួងបរិស្ថាន មានឋានៈស្មើអនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន។

*ទី៣៖ លោក ម៉ា ច័ន្ទសន្ធា ជាទីប្រឹក្សាអមក្រសួងបរិស្ថាន មានឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន (ដោយមិនទទួលប្រាក់ចំណាច់មុខងារ)។

* ទី៤៖ លោក ស្តាន់ វិន ជាជំនួយការអមក្រសួងបរិស្ថាន មានឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន៕