(ភ្នំពេញ)៖ អ្នកកើតជំងឺកូវីដ១៩ម្នាក់ ធ្លាប់ទៅសម្រាកព្យាបាលនៅមន្ទីរពហុព្យាបាលអន្ដរជាតិ ខេមា ដែលមានទីតាំងស្ថិតនៅផ្លូវលេខ២៤៩ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នៅបន្ទប់លេខ៣២១ ជាន់ទី៦។

របាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងអាជ្ញាធរ សហការជាមួយមន្ដ្រីសុខាភិបាល បានចុះយកសំណាកបុគ្គលិកពេទ្យ របស់មន្ទីរពហុព្យាបាលអន្ដរជាតិ ខេមា ចំនួន២០នាក់បន្ថែមទៀត។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយយកសំណាករួចរាល់ មនុស្សទាំង២០នាក់នោះ បានអនុញ្ញាតឲ្យទៅធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន រង់ចាំលទ្ធផលដែលបង្ហាញដោយក្រសួងសុខាភិបាល៕