(ភ្នំពេញ)៖ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានត្រាស់បង្គាប់តែងតាំង ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី៣រូបបន្ថែមទៀត ដោយផ្តល់ឋានៈស្មើរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ។

យោងតាមព្រះរាជក្រឹត្យធ្វើឡើងនៅថ្ងៃទី២៩ ខែមីនា បានឱ្យដឹងថា មន្ត្រីដែលតែងតាំងជាទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រីនេះរួមមាន៖ លោក ហេង សិក្សា ឋានៈស្មើរដ្ឋលេខាធិការ, លោក កុយ វ៉ាន់នី ឋានៈស្មើរដ្ឋលេខាធិការ និងលោកស្រី កែវ រស្មី ឋានៈស្មើអនុរដ្ឋលេខាធិការ៕