(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦នេះ បានជួបពិភាក្សាការងារជាមួយ ប្រធានគណៈប្រតិភូនៃស្នងការដ្ឋាន នគរបាលថៃ លោកឧត្តមសេនីយ៍ឯក Piya Uthayo លើការពង្រឹងកិច្ចសហប្រតិបត្តិការ កាន់តែខ្លាំងនៃប្រទេសទាំង២។  នៅក្នុងកិច្ចពិភាក្សាគ្នានេះក៏មានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕