(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្ដត្បូងឃ្មុំ បានចេញសេចក្ដីសម្រេចបិទជាបណ្តាអាសន្នផ្សារស្ទឹង និងមន្ទីរសម្រាកព្យាបាល និងសម្ភពផ្សារស្ទឹង ស្ថិតនៅក្នុងភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បន្ទាប់ពីមានអ្នកកើតជំងឺកូវីដ-១៩ បានចូលទៅទៅទីនោះ។

ក្នុងសេចក្តីសម្រេចធ្វើឡើងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តត្បូងឃ្មុំបានបញ្ជាក់ដូច្នេះ «ត្រូវបានបិទការចេញ-ចូល ជាបណ្ដោះអាសន្ន នៅទីតាំងក្នុង និងក្រៅបរិវេណជុំវិញផ្សារស្ទឹង ស្ថិតនៅក្នុងភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៃព្រឹត្ដិការណ៍ ២០កុម្ភៈ ចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ រហូតដល់មានសេចក្ដីសម្រេចថ្មី»

សូមបញ្ជាក់ថា បន្ទាប់ពីរកឃើញអ្នកកើតជំងឺកូវីដ១៩ ជាមន្ត្រីនគរបាល រដ្ឋបាលខេត្តត្បូងឃ្មុំបានបិទទីតាំងជាច្រើនមកហើយ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវិដ១៩។

ខាងក្រោមនេះ ជាចេញសេចក្ដីសម្រេច របសរដ្ឋបាលខេត្ដត្បូងឃ្មុំ៖